Skip to Contents

ប្រវត្ដិក្រុមហ៊ុន THK

ការរៀបរាប់ត្រួសៗពីប្រវត្តិរបស់ THK រួមមានចំណុចផ្លាស់ប្ដូរ និងខ្សែបន្ទាត់ពេលវេលានៃការបង្កើតផលិតផលចំបងៗ

ទសវត្សន៍ឆ្នាំ៧០
ការបង្កើតឡើង

នៅឆ្នាំ១៩៧១ THK ត្រូវបានបង្កើតឡើងនៅក្នុងមេហ្គូរ៉ុ គឹ ទីក្រុងតូក្យូនៅក្រោមក្រុមហ៊ុនដើម  Toho Seiko Co., Ltd។

ការបង្កើត "LM Guide"
LM Guide

LM Guide

នៅឆ្នាំ១៩៧២ THK បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ក្នុងការបង្កើតវិធីសាស្រ្ដផ្ដល់ចលនាលីនេអ៊ែរជាមួយនឹង Rolling Contact ហើយបានចាប់ផ្ដើមផលិត និងលក់   ដែលជាលទ្ធផលនៃ (LM) Guide របស់ចលនាលីនេអ៊ែរ។


ការបង្កើតរោងចក្រ Kofu Plant នៅក្នុងប្រទេសជប៉ុន
រោងចក្រ Kofu Plant នៅក្នុងឆ្នាំ១៩៧៧

រោងចក្រ Kofu Plant នៅក្នុងឆ្នាំ១៩៧៧

នៅក្នុងឆ្នាំ១៩៧៧ រោងចក្រ Kofu Plant របស់ THK   រោងចក្រផលិតកម្ម LM Guide ទំហំពេញលេញដំបូងគេ  ត្រូវបានបង្កើតឡើង។ នេះជាជំហានដំបូងរបស់ THK ក្នុងការពង្រីកបរិក្ខារផលិតកម្ម។


 
ទសវត្សន៍ឆ្នាំ៨០
ពង្រីកមូលដ្ឋានចែកចាយរបស់យើង ទៅកាន់សហរដ្ឋអាមេរិក និងអាឡឺម៉ង់
THK America,Inc.(USA)

THK America, Inc.(USA)

ដោយជឿជាក់ថា "បច្ចេកវិទ្យាល្អអាចផ្ទេរពីប្រទេសមួយទៅប្រទេសមួយបាន ហើយបច្ចេកវិជ្ជាទាំងនេះ អាចផ្ដល់ការពេញចិត្តក្នុងការផលិតប្រកបដោយប្រសិទ្ធភាព"
នោះយើងសម្រេចពង្រីកពាណិជ្ជកម្មរបស់យើងទៅក្រៅប្រទេ
ស។ ការបង្កើតក្រុមហ៊ុន THK America Inc. ឆ្នាំ១៩៨១ នៅក្នុងសហរដ្ឋអាមេរិក និងការបង្កើត THK Europe នៅក្នុងប្រទេសអាឡឺម៉ង់នៅឆ្នាំបន្ទាប់បានបង្កើតជាមូលដ្ឋានគ្
រឹះនៃការពង្រីកបណ្ដាញផ្នែកលក់អន្ដរជាតិរបស់យើង។


ការពង្រីកមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសជប៉ុន
រោងចក្រ Ymaguchi

រោងចក្រ Yamaguchi

ដើម្បីបំពេញតាមតម្រូវការទីផ្សារដែលមានការកើនឡើង យើងបានបង្កើតរោងចក្រ Gifu Plant នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ១៩៨៤។ យើងក៏បានបង្កើតរោងចក្រ Mie និងរោងចក្រ Yamaguchi ផងដែរនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ១៩៨៥ដើម្បីបង្កើនសមត្ថភា
ពផលិតផលរបស់យើងថែមទៀត។


 
ទសវត្សន៍ឆ្នាំ៩០
ការបង្កើត Caged Ball LM Guides ដំបូងគេនៅលើពិភពលោក
Caged Ball LM Guide

Caged Ball LM Guide

នៅឆ្នាំ១៩៩៦ THK បានបង្កើត "Caged Ball LM Guides"ដែលផ្ដល់កំណើនប្រតិបត្ដិការគួរឲ្យកត់សម្គាល់លើផ
លិតផលធម្មតា។ ក្នុងនាមជាផលិតផលដែលប៉ះពាល់តិចតួចដល់មនុស្ស  និងបរិស្ថាន Caged Ball LM Guides មានលក្ខណៈពិសេសដូចខាងក្រោម៖

  • អាយុកាលសេវាវែងជាមួយនឹង ​ថយចុះ;​តម្រូវការថែទាំ 
  • បញ្ចេញសម្លេង និង សូរតិច
  • ប្រតិបត្តិការដែលមានល្បឿនលឿនបំផុត
  • ការបញ្ចេញធូលីទាប
  • ប្រតិបត្តិការដ៏រលូន

ការពង្រីកមូលដ្ឋានផលិតទៅក្រៅប្រទេស
ក្រុមហ៊ុន THK Manufacturing of Europe(France)

ក្រុមហ៊ុន THK Manufacturing of Europe(France)

ដើម្បីបំពេញតាមកំណើននៃតម្រូវការរបស់ទីផ្សារពិភពលោក យើងបានបង្កើត​ THK Manufacturing of America នៅក្នុងសហរដ្ឋអាមេរិក ហើយក្នុងឆ្នាំ២០០០ THK Manufacturing of Europe ក៏បានបង្កើតឡើងនៅក្នុងប្រទេសបារាំង។ យើងបានពង្រីកសកលភាវូបនីយកម្មនៃសមត្ថភាពផលិតដើម្បី
ឆ្លើយតបឆាប់រហ័សទៅនឹងតម្រូវការក្នុងស្រុក។


 
ឆ្នាំ២០០០
បានចុះបញ្ជីក្នុងផ្នែកដំបូងនៃទីផ្សារភាគហ៊ុនតូក្យូនៅខែកុម្ភៈ ឆ្នាំ២០០១។
ក្រាហ្វិកបង្ហាញពីបរិមាណលក់របស់ THK

ក្រាហ្វិកបង្ហាញពីបរិមាណលក់របស់ THK (គិតជាលានយ៉េន)


ប្រព័ន្ធបួនទ្វីបលើពិភពលោក (មានជប៉ុន អឺរ៉ុប ទ្វីបអាមេរិក និងអាស៊ី)
ស្លាកសញ្ញានៅទីក្រុងសៀង ហៃ (ប្រទេសចិន)

ក្រុមហ៊ុន THK Manufacturing of China (Wuxi) Co., Ltd

ដើម្បីបំពេញតាមតម្រូវការនៃទីផ្សារលូតលាស់ឆាប់រហ័សរបស់
ចិន យើងបានបង្កើត THK Shanghai Co., Ltd. ជាមូលដ្ឋានផ្នែកលក់នៅក្នុងឆ្នាំ២០០៣។ បន្ទាប់មក នៅឆ្នាំ២០០៥ យើងបានបង្កើត THK Manufacturing of China (Wuxi) Co., Ltd. និង THK Manufacturing of China (Liaoning) Co., Ltd. ដែលជារោងចក្រផលិត។ បច្ចុប្បន្ន យើងមានមូលដ្ឋានផ្នែកផលិត និងផ្នែកលក់នៅក្នុងប្រព័ន្ធបួនទ្វីប៖ ជប៉ុន អឺរ៉ុប ទ្វីបអាមេរិក និងអាស៊ី។